ជីវិតនៅប្រទេសសិង្ហបុរី
បណ្តុំវប្បធម៌ដ៏អ៊ូអរ សកម្មភាពផ្សេងៗ និងម្ហូបអាហារពិសេសៗ និងប្រសិទ្ធភាពលំដាប់ពិភពលោក ប្រទេសសិង្ហបុរីបានផ្តល់ឱកាសរំភើបៗដល់អ្នកជាច្រើននៅក្នុងបេះដូងនៃតំបន់អាស៊ី។ ដាក់ខ្លួនអ្នកទៅក្នុងភាពចម្រុះនៃឥទ្ធិភាពរបស់ជនជាតិពីបច្ចិមប្រទេស ចិន ម៉ាឡេ និងឥណ្ឌាខណៈពេលដែលអ្នកនឹងឃើញនូវបណ្តុំនៃភាពចម្រុះនៃភាសា សាសនា ប្រពៃណី និងទំនៀមទម្លាប់ប្រចាំតំបន់ផ្សេងៗគ្នា។
បើទោះជាប្រទេសសិង្ហបុរីមានទំហំតូច និងបានចាប់ផ្តើមទាំងក្រខ្សត់ក្តី ប្រទេសមួយនេះបានប្រែក្លាយទៅជាទីក្រុងកំពុងមានសន្ទុះនៅក្នុងរយៈកាល 50 ឆ្នាំចុងក្រោយនេះ។
តំបន់ទេសចររបស់ប្រទេសសឹង្ហបុរី
រីករាយក្នុងការរដ្ឋទីក្រុងកោះនេះ ដែលមានទំហំតូចតែធំក្នុងបទពិសោធន៍ជិវិតគឺ ប្រទេសសឹង្ហបុរី។
ការញាំអាហារខាងក្រៅ
ដោយមានវប្បធម៌ និងជាតិសាសន៍ច្រើនសន្ធឹកសន្ធាប់ ប្រទេសសិង្ហបុរីគឺជាស្ថានសួគ៌នៃម្ហូបអាហារឆ្ងាញ់ៗដែលមានគ្រប់រស់ជាតិ!
- ទទួលភាពរីករាយ និងទទួលទានអាហារនៅទីចំហក្នុងមជ្ឈមណ្ឌលលក់ទំនិញសាធារណៈ និងទៀមកាហ្វេដែលមានបញ្ជរយ៉ាងច្រើនដែលអាចជ្រើសរើសបាន ដែលមានតម្លៃជាធម្មតាប្រហែល $3-$8+ ក្នុងមួយមុខ។ *ចំណាំ៖ ជាទូទៅមនុស្ស ‘chope’ ឬធ្វើការកក់តុដោយគ្រាន់តែប្រើកញ្ចប់ក្រដាសជូតមាត់!
- ក្តៅ និងមានសំណើមពេកពិបាកទៅញាំនៅខាងក្រៅមែនទេ? រុករកក្នុងផ្សារលក់ទំនិញដែលមាននៅតំបន់ក្បែរៗសម្រាប់ទីតាំងញាំអាហារ និងភោជនីយដ្ឋានដែលមានម៉ាស៊ីនត្រជាក់ដែលមានបម្រើអាហារច្រើនប្រភេទ ដែលមានតម្លៃជាធម្មតាប្រហែល $6-$20+ ក្នុងមួយមុខ។
- ការឱ្យប្រាក់ធីបជាទូទៅមិនមានភាពចាំបាច់នោះទេ ព្រោះភោជនីយដ្ឋាន និងកន្លែងញាំអាហារភាគច្រើនបានរួមបញ្ចូលថ្លៃសេវា 10% នៅក្នុងវិក្កយបត្ររួចហើយ។
ឧទាហរណ៍នៃអាហារប្រចាំតំបន់ដែលមានការពេញនិយមរួមមាន៖
ផ្នែកខាងការចំណាយក្នុងការរស់នៅ
ការរស់នៅមានគុណភាពជាមួយនឹងការចំណាយសមរម្យ
ការចំណាយសេវាសុខភាព
- បច្ចុប្បន្នប្រទេសសិង្ហបុរីមាន គ្លីនិកពហុព្យាបាល អ្នកជំងឺក្រៅចំនួន 20 និងគ្លីនិកគ្រូពេទ្យទូទៅឯកជនប្រហែល 1,700 នៅពាសពេញកោះ។
- មានមន្ទីរពេទ្យសាធារណៈ 8 និងមន្ទីរពេទ្យឯកជន 10 ដែលផ្តល់សេវាព្យាបាលពហុវិន័យនៃអ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យ និងអ្នកជំងឺក្រៅ ក៏ដូចជានាយកដ្ឋានសង្គ្រោះបន្ទាន់ 24-ម៉ោងផងដែរ។
គិតត្រឹមខែមេសា ឆ្នាំ 2007 វេជ្ជបណ្ឌិតឯកជននៅប្រទេសសិង្ហបុរីមានសិទ្ធិសេរីភាពក្នុងការកំណត់ថ្លៃឈ្នួលរបស់ខ្លួន ជាជាងការយោងទៅតាមគោលការណ៍ណែនាំ (មើលខាងក្រោម) ដែលគូសបញ្ជាក់ដោយសមាគមវេជ្ជសាស្ត្រសិង្ហបុរី (Singapore Medical Association, SMA), ដែលបានដាក់ឱ្យអនុវត្តតាំងពីឆ្នាំ 1987 ។ ថ្លៃឈ្នួលនៃការប្រឹក្សាជាធម្មតាអាស្រ័យទៅលើកត្តាខ្លះៗដូចជា៖
- ភាពចាស់ទុំរបស់វេជ្ជបណ្ឌិត
- ថិរវេលានៃការប្រឹក្សា
- ភាពសាំញុំានៃជំងឺ
គោលការណ៍ណែនាំស្តីពីថ្លៃឈ្នួលដែលត្រូវបានណែនាំដោយសមាគមវេជ្ជសាស្ត្រសិង្ហបុរី (SMA)៖
Find Us Here
SIM Headquarters
461 Clementi Road
Singapore 599491
Contact Us
- rr@sim.edu.sg
- +65 6248 9746