វិទ្យាស្ថានគ្រប់គ្រងសិង្ហបុរី (SIM)
SIM Global Education (SIM GE) ជាវិទ្យាស្ថានអប់រំឯកជនឈានមុខមួយនៅប្រទេសសឹង្ហបុរី។ ផ្តល់ជូនកម្មវិធីសិក្សាចំនួនជាង 80 ចាប់ពីសញ្ញាប័ត្ររងនិងសញ្ញាប័ត្របញ្ចប់ការសិក្សារបស់ខ្លួនរហូតដល់កម្មវិធីបរិញ្ញាបត្រនិងអនុបណ្ឌិតជាមួយនឹងសាកលវិទ្យាល័យមានចំណាត់ថ្នាក់កំពូលនិងល្បីឈ្មោះមកពីប្រទេសអូស្ត្រាលី អឺរ៉ុប ចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិក។ ការចុះឈ្មោះចូលរៀននាពេលបច្ចុប្បន្នមានប្រហែល 16,000 នាក់ទាំងនិស្សិតពេញម៉ោងនិងក្រៅម៉ោងនិងអ្នកសិក្សាជាមនុស្សពេញវ័យពីប្រទេសជាង 40 ដោយមាននិស្សិតអន្តរជាតិពេញម៉ោងប្រមាណ 30% ។ វិធីសាស្រ្តរៀនសូត្ររបស់ SIM GE និងបរិយាកាសិក្សារៀនសូត្របែបចម្រុះវប្បធម៌មានគោលបំណងជួយនិស្សិតឱ្យទទួលបានការអប់រំទូទាំងពិភពលោក។ ក្រៅពីការកសាងសមត្ថភាពនិងជំនាញដែលត្រូវការដើម្បីរីកចម្រើននៅក្នុងពិភពពិត SIM GE ក៏ជួយពង្រឹងជំនាញទន់របស់និស្សិតតាមរយៈជីវិតនិស្សិត ការអភិវឌ្ឍអាជីពនិងសកម្មភាពកសាងបណ្តាញ។
- SIM Global Education ត្រូវបានជ្រើសរើសដោយអ្នកស្វែងរកវគ្គសិក្សាដែលជាវិទ្យាស្ថានអប់រំឯកជនមួយដែលពួកគេពេញចិត្តសម្រាប់ការសិក្សាបន្ថែមនៅក្នុងការស្ទង់មតិ JobsCentral ឆ្នាំ 2015។
- សម្រាប់ដំណើរការអប់រំអស់រយៈពេល 8 ឆ្នាំ SIM GE ត្រូវបានបោះឆ្នោតជ្រើសតាំងជាវិទ្យាស្ថានឯកជនល្អបំផុតលំដាប់ទី 3 ដោយ AsiaOne readers at the AsiaOne People’s Choice Awards 2016
ការសិក្សារមូលដ្ឋានផ្នែកគ្រប់គ្រង (MFS)
រយៈពេល៖ 6 ខែ
ថ្លៃកម្មវិធីសិក្សា៖ S$3,584.50
ចូលរៀន៖ មករា/មេសា/កក្កដា/តុលា
ការសិក្សាអំពីបច្ចេកវិទ្យាព័ត៌មានវិទ្យា (ITFS)
រយៈពេល៖ 6 ខែ
ថ្លៃកម្មវិធីសិក្សា៖ S$3,584.50
ចូលរៀន៖ មករា/មេសា/កក្កដា/តុលា
សញ្ញាប័ត្រផ្នែកបច្ចេកវិទ្យាព័ត៌មាន (DIT)
រយៈពេល៖ 12 ខែ
ថ្លៃកម្មវិធីសិក្សា៖ S$9,630
ការចូលរៀនបន្ទាប់: មេសា / តុលា
បរិញ្ញាបត្ររងខាង
– គណនេយ្យ (DAC)
– ធនាគារនិងហិរញ្ញវត្ថុ (DBF)
– ពាណិជ្ជកម្មអន្តរជាតិ (DIB)
រយៈពេល៖ 15 ខែ
ថ្លៃកម្មវិធីសិក្សា៖ S$11,770
ការចូលរៀនបន្ទាប់: មេសា / តុលា
សញ្ញាបត្រជំនាញសិក្សាលើការគ្រប់គ្រង (DMS)
រយៈពេល៖ 15 ខែ
ថ្លៃកម្មវិធីសិក្សា៖ S$11,770
ចូលរៀន៖ មករា/មេសា/កក្កដា/តុលា