អាហារូបករណ៍
ការទទួលបានការអប់រំគឺគ្រាន់តែជាជំហានដំបូងឆ្ពោះទៅរកជោគជ័យនិងសមិទ្ធផលតែប៉ុណ្ណោះ។ សម្រាប់និស្សិតឆ្នើម SIM GE មានកម្មវិធីជាច្រើនដើម្បីទទួលស្គាល់សមិទ្ធផលទាំងនេះមិនថាពួកគេមានជំនាញខាងការសិក្សា កីឡាឬសិល្បៈក៏ដោយ។ ស្វែងយល់បន្ថែមនៅ www.simge.edu.sg/student-life/scholarships ។
អាហារូបករណ៍សញ្ញាបត្រDiploma ផ្តល់ដោយSIM Global Education
សម្រាប់តែនិស្សិតអន្ដរជាតិប៉ុណ្ណោះ
និស្សិតអន្ដរជាតិថ្មីដែលកំពុងចុះឈ្មោះចូលរៀនកម្មវិធីសញ្ញាបត្រDiplomaផ្តល់ជូនដោយ SIM នៅ
ស្ថាប័នអប់រំសកលរបស់ SIM (SIM GE) អាចដាក់ពាក្យសុំអាហារូបករណ៍សញ្ញាបត្រDiploma SIM Global Education។
អាហារូបករណ៍នេះត្រូវបានផ្ដល់ឲ្យនិស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាជាគំរូ ហើយវានឹងគ្របដណ្តប់រយៈពេលអប្បបរមាដែលត្រូវការសម្រាប់បញ្ចប់ការសិក្សាពេញលេញដូចដែលបានចែងនៅក្នុងកម្មវិធី។ ការឧបត្ថម្ភនេះរួមបញ្ចូលថ្លៃសិក្សាតែប៉ុណ្ណោះ (ជាដុល្លារសិង្ហបុរី) គ្មានចំណង(bond)ណាមួយភ្ជាប់ទៅនឹងអាហារូបករណ៍នេះទេ។
រយៈពេលស្នើសុំសិក្សា
ការចាប់ផ្តើមទទួលចុះឈ្មោះសិក្សាសម្រាប់ខែមេសា៖ ថ្ងៃទី 1 តុលា ដល់ថ្ងៃទី 31 ខែធ្នូ
ការទទួលចុះឈ្មោះនៅខែតុលា៖ ថ្ងៃទី 1 ខែមេសា ដល់ថ្ងៃទី 30 ខែមិថុនា
* ការដាក់ពាក្យសុំត្រូវមកដល់ SIM ត្រឹមថ្ងៃចុងក្រោយនៃរយៈពេលដាក់ពាក្យសុំ
អាហារូបករណ៍ ផ្តល់ដោយ SIM Global Education
និស្សិតថ្មីឬបច្ចុប្បន្ននៅក្នុងកម្មវិធីថ្នាក់បរិញ្ញាបត្រអាចដាក់ពាក្យសុំអាហារូបករណ៍របស់ SIM Global Education បាន។ អាហារូបករណ៍នេះត្រូវបានផ្តល់ឲ្យសិស្សដែលមានលទ្ធផលឬសមិទ្ធិផលល្អ ក្នុងផ្នែកសិក្សាឬក៏ផ្នែកកីឡានិងសិល្បៈ។
អាហារូបករណ៍នេះបើកជូនដល់ពលរដ្ឋសិង្ហបូរី អ្នករស់នៅអចិន្ត្រៃយ៍ និងនិស្សិតអន្ដរជាតិដោយគ្របដណ្តប់រយៈពេលអប្បបរមាដែលត្រូវការដើម្បីបញ្ចប់វគ្គសិក្សាពេញលេញឬនៅសេសសល់។ ការឧបត្ថម្ភនេះរួមបញ្ចូលទាំងថ្លៃសិក្សា ថ្លៃប្រឡង ការឧបត្ថម្ភសៀវភៅកំណត់និងថ្លៃកាតព្វកិច្ចផ្សេងៗទៀតដោយ គ្មានចំណងណាមួយភ្ជាប់ទេ។
ពាក្យស្នើសុំអាចដាក់ពាក្យសុំបាននៅខែមីនាឬកញ្ញា។