បញ្ជីត្រួតពិនិត្យមុនការចាកចេញ
- ពិនិត្យមើលថាអ្នកបានបញ្ចប់ ជំហាន ទាំងនេះក្នុងការទទួលបានការយល់ព្រមលើលិខិតឆ្លងដែននិស្សិតរបស់អ្នក។
- រៀបចំឯកសារ ដើមដែលចាំបាច់ជាស្រេចសម្រាប់ការប្រមូលលិខិតឆ្លងដែននិស្សិតនៅក្នុងប្រទេសសិង្ហបុរី។
- ធ្វើការព្រីន In-Principle Approval របស់អ្នកនិងត្រៀមជាស្រេចសម្រាប់ការហោះហើររបស់អ្នក។
- ប្រសិនបើអ្នកជាសិស្សថ្មីមកកាន់ SIM និងប្រទេសសិង្ហបុរី នោះអ្នកអាចចុះឈ្មោះចំពោះចំណាប់អារម្មណ៍របស់អ្នកដើម្បីផ្គូផ្គងដៃគូជាមួយមិត្តសម្លាញ SIM (SIM Buddy) តាមរយៈ ទម្រង់នេះ
- នៅពេលចុះឈ្មោះចំណាប់អារម្មណ៍របស់អ្នករួច អ្នកនឹងទទួលបានអ៊ីម៉ែលអញ្ជើញសម្រាប់ការណែនាំមិត្តសម្លាញ់របស់អ្នកនៅលើកម្មវិធី Zoom ក្នុងរយៈពេល 1-2 សប្តាហ៍។
- បន្ទាប់មកអ្នកអាចនិយាយ សួស្តី ទៅកាន់មិត្តសម្លាញ់របសអ្នកបាន និងផ្លាស់ប្តូរព័ត៌មានទំនាក់ទំនងដើម្បីងាយស្រួលទាក់ទងគ្នា។
- សួរសំណួរដោយសេរីទៅកាន់មិត្តសម្លាញ់របស់អ្នកអំពីជីវិតជាសិស្សនៅក្នុង SIM GE និងប្រទេសសិង្ហបុរី!
- ត្រូវធានាថាលិខិតឆ្លងដែនរបស់អ្នកមានសុពលភាពយ៉ាងហោចណាស់ ប្រាំមួយខែ។
- សូមប្រាកដថាអ្នកបំពេញបញ្ជីផ្ទៀងផ្ទាត់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ/មិនបានចាក់ពេញលេញ
- កក់ជើងហោះហើររបស់អ្នក – ពិនិត្យមើលអ៊ីមែលរបស់អ្នករកមើលកម្មវិធីពិសេសផ្សេងៗនៃការហោះហើររបស់ ISO!
- កក់ទុកការស្នាក់នៅរបស់អ្នក – ពិនិត្យមើលអ៊ីមែលរបស់អ្នករកមើលការណែនាំរបស់យើង
- កក់ទុក សេវាទទួលស្វាគមន៍ និងជួបពេលទៅដល់ជាមួយ ISO យ៉ាងហោចណាស់ 7 ថ្ងៃនៃថ្ងៃធ្វើការមុនការហោះហើររបស់អ្នក។ ISO អាចរៀបចំការទៅទទួលអ្នកពីព្រលានយន្តហោះ Changi Airport, Woodlands Checkpoint ឬនៅច្រក Tanah Merah Ferry Terminal និងផ្តល់ការដឹកជញ្ជូនទៅកាន់កន្លែងស្នាក់នៅរបស់អ្នក។
- *សេវានេះត្រូវបានផ្តល់ជូនសម្រាប់តែសិស្សអន្តរជាតិពេញម៉ោង ថ្មីប៉ុណ្ណោះ។ សិស្សដែលត្រូវតាមលក្ខខណ្ឌនឹងទទួលបានការអញ្ជើញពី ISO ។
- កក់ការពិនិត្យសុខភាពសិស្ស នៅប្រទេសសិង្ហបុរីជាមួយយើង ប្រសិនបើអ្នកមិនទាន់បានបំពេញវានៅឡើយនៅប្រទេសកំណើតរបស់អ្នក។ កក់ទុកការណាត់របស់អ្នកតាមរយៈ ទម្រង់នេះ។
- ត្រូវប្រាកដថាអ្នកបានចុះឈ្មោះសម្រាប់ថ្នាក់សិក្សារបស់អ្នកនៅ SIMConnect ។
- ឯកសារ – ថតចម្លងឯកសារផ្ទាល់ខ្លួនរបស់អ្នកដើម្បីយកតាមខ្លួន ក្នុងករណីដែលអ្នកបាត់ឯកសារដើម។ ឯកសារសំខាន់ៗរួមមាន លិខិតឆ្លងដែន លិខិតនៃការផ្តល់ជូនដោយសកលវិទ្យាល័យ ប្រតិចារិកសិក្សាពីការសិក្សាមុន លេខទំនាក់ទំនងសំខាន់ៗ និងកំណត់ត្រាវេជ្ជសាស្ត្រ។
- វេជ្ជសាស្ត្រ – ប្រសិនបើអ្នកនឹងនៅបន្តត្រូវការវេជ្ជបញ្ជាវេជ្ជសាស្ត្រនៅប្រទេសសិង្ហបុរី អ្នកក៏គួរតែសុំកំណត់ចំណាំរបស់វេជ្ជបណ្ឌិតជាភាសាអង់គ្លេសដែលបរិយាយអំពីប្រវត្តិព្យាបាលរបស់អ្នក និងវេជ្ជបញ្ជាផ្សេងៗដែលអ្នកត្រូវការ។
- សម្លៀកបំពាក់ – ព្រោះថាប្រទេសសិង្ហបុរីមានអាកាសធាតុត្រូពិច ដូច្នេះការដាក់សម្លៀកបំពាក់រដូវក្តៅធម្មតា និងសម្លៀកបំពាក់សាច់កប្បាសនឹងជាការសម្រេចចិត្តឆ្លាតវៃ។
- អគ្គិសនីស្តង់ដារបច្ចុប្បន្ននៅប្រទេសសិង្ហបុរីគឺ 220-240 វ៉ុល។ ឌុយថាមពលក្បាលដោតបីត្រូវបានប្រើប្រាស់។ សូមកុំភ្លេចយកអាដាប់ទ័រមកតាមប្រសិនបើចាំបាច់!