មហាវិទ្យាល័យ Monash
អស់រយៈពេល២៥ ឆ្នាំមកនេះ មហាវិទ្យាល័យ Monash បានជួយដល់និស្សិតអន្តរជាតិទទួលបាននូវវបរិញ្ញាបត្រជំនាញសិក្សាដែលខ្លួនចង់បាន ព្រមទាំងសាងគ្រឹះចំណេះវិជ្ជាសម្រាប់ពួកគេដើម្បីភាពជោគជ័យក្នុងអាជីពការងារ។ មហាវិទ្យាល័យ Monash គឺស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងនៃសកលវិទ្យាល័យ Monash ដែលជាសកលវិទ្យាល័យមួយក្នុងចំណោមសកលវិទ្យាល័យកំពូល^ទាំង ១០០ នៅលើពិភពលោក និងជាសកលវិទ្យាល័យធំជាងគេមួយនៅប្រទេសអូស្ត្រាលី។ មហាវិទ្យាល័យ Monash គឺជាមធ្យោបាយតែមួយគត់ដែលមានការធានា*ដល់និស្សិតអន្តរជាតិឈានទៅរកសកលវិទ្យាល័យ Monash ។ មហាវិទ្យាល័យ Monash ផ្តល់ជូននូវកម្មវិធីសិក្សាមុនចូលសកលវិទ្យាល័យដើម្បីត្រៀមខ្លួន និងបំប៉នពួកគេដើម្បីទទួលបានការជោគជ័យនៅសកលវិទ្យាល័យ Monash ។ ការបញ្ចប់ដោយជោគជ័យនូវកម្មវិធីសិក្សានៅមហាវិទ្យាល័យ Monash នឹងធានាបានដល់និស្សិតអន្តរជាតិអាចចូលសិក្សាបានថ្នាក់បរិញ្ញាបត្រជំនាញជាច្រើនរបស់សកលវិទ្យាល័យ Monash *។
*លក្ខខណ្ឌទាមទារមុនចូលសិក្សាក្នុងសកលវិទ្យាល័យ Monash ត្រូវបានអនុវត្ត។ សូមចូលទៅកាន់ monashcollege.edu.au សម្រាប់ព័ត៌មានលម្អិត។
^ចំណាត់ថ្នាក់សកលវិទ្យាល័យលើពិភពលោក QS ឆ្នាំ ២០២០
ឆ្នាំសិក្សាមូលដ្ឋានរបស់សកលវិទ្យាល័យ Monash
រយៈពេល៖ 1 ឆ្នាំ
ថ្លៃកម្មវិធីសិក្សា៖ S$12,840
ចូលរៀន៖ ខែមករា/ខែកក្កដា