របៀបដាក់ពាក្យសុំសិក្សា?
តម្លៃដាក់ពាក្យសិក្សា
| បេក្ខជនអន្តរជាតិ | S$481.50 |
វិធីនៃការទូទាត់ប្រាក់៖ កាតក្រេឌីត MasterCard/Visa ឬ eNETS
តម្លៃនេះ (រួមទាំង GST ទូទៅ) មិនអាចទាមទារសំណងវិញ និងមិនអាចផ្ទេរបាននោះទេ – វាអាចទទួលបានសំណងទាំងស្រុងក្នុងករណីវគ្គសិក្សាមិនអាចដំណើរការបាន។ ពាក្យសុំដែលមិនទាន់បង់ប្រាក់នឹងមិនត្រូវបានដំណើរការទេ។
សូមចូលទស្សនាតាម https://www.simge.edu.sg/application-and-admission/ សម្រាប់ដំណើរការដាក់ពាក្យសុំ។ បញ្ជីឯកសារដែលត្រូវការ។ ដំណើរការផ្ទៀងផ្ទាត់ឯកសារនិងព័ត៌មានបន្ថែម។
ប្រសិនបើអ្នកជាសិស្សអន្ដរជាតិដែលដាក់ពាក្យសំរាប់កម្មវិធីពេញម៉ោង អ្នកត្រូវដាក់ពាក្យសុំចុះឈ្មោះសិស្ស (អេសធីភី) តាមអ៊ិនធរណេត។ពាក្យសុំរបស់អ្នកត្រូវស្របតាមការអនុញ្ញាតដោយអាជ្ញាធរអន្តោប្រវេសន៍និងអធិការកិច្ចសិង្ហបុរី (ICA)។
ការបង្វិលប្រាក់ ការផ្ទេរវគ្គសិក្សា ការឈប់អវត្តមាននិងគោលការណ៍ដកមុខវិជ្ជា
សម្រាប់ព័ត៌មានសំណង ការផ្ទេរការសិក្សា ការសុំច្បាប់ឈប់សម្រាក និងគោលការណ៍នៃការដកពាក្យ សូមចូលទៅ www.simge.edu.sg/ge/refund ។
ការសម្ងាត់
SIM PL ប្តេជ្ញាក្នុងការរក្សានូវការសម្ងាត់នៃព័ត៌មានរបស់និស្សិត ហើយនឹងមិនបញ្ចេញនូវព័ត៌មានផ្ទាល់ខ្លួនរបស់និស្សិតណាមួយទៅកាន់ភាគីទីបីដោយគ្មានការអនុញ្ញាតជាមុនជាលាយលក្ខណ៍អក្សរពីនិស្សិត ដែលគោរពទៅតាមកាតព្វកិច្ចរបស់ SIM PL ក្នុងការបញ្ចេញព័ត៌មានទៅដល់អាជ្ញាធររដ្ឋាភិបាលសិង្ហបុរីនូវព័ត៌មានទាំងឡាយដែលពាក់ព័ន្ធនឹងនិស្សិតដែលស្របទៅតាមច្រាប់ និង/ឬ ទៅដល់ស្ថាប័នដែលមានសិទ្ធិ/ដែលត្រូវបានប្រគល់សិទ្ធិគ្រប់គ្រាន់។