University of Wollongong - Banner

សាកលវិទ្យាល័យវ៉ូឡុងកុង

សាកលវិទ្យាល័យវ៉ូឡុងកុង មានអាយុកាល 40 ឆ្នាំចាប់តាំងពីការឯករាជ្យរបស់ខ្លួន បានរីកចម្រើនពីសាលាតូចបម្រើវិស័យក្នុងស្រុកទៅជាសាកលវិទ្យាល័យលំដាប់អន្តរជាតិ មានឈ្មោះល្បីដោយសារគុណភាពនៃការសា្រវជ្រាវនិងការបង្រៀនរបស់ខ្លួន។ វាបានក្លាយជាចំណុចគោលមួយសម្រាប់ជំនាន់ថ្មីរបស់សាកលវិទ្យាល័យនានា។ និស្សិតជាង 35,000 នាក់កំពុងសិក្សាសញ្ញាបត្រ UOW ទូទាំងទីតាំងទាំងប្រាំបួនក្នុងប្រទេសអូស្ត្រាលី និងម៉ាឡេស៊ី និងឌូបៃ ជាមួយនឹងដៃគូអប់រំនៅក្នុងប្រទេសសឹង្ហបុរី និងហុងកុង។ UOW ទាក់ទាញនិស្សិតមកពីជាង 140 ប្រទេស។ UOW ផ្តោតសំខាន់ទៅលើការស្រាវជ្រាវអន្តវិន័យ ដែលមានការជះឥទ្ធិពលពិតទៅលើជីវិតរស់នៅរបស់យើង និងជួយដោះស្រាយបញ្ហាសកល។ ដើម្បីសម្រេចទៅបាន វិទ្យាស្ថានស្រាវជ្រាវសំខាន់ៗរបស់ UOW បានបង្កើតដៃគូស្អិតរមួតនិងសហការជាមួយនឹងរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុន សាកលវិទ្យាល័យ និងវិទ្យាស្ថានស្រាវជ្រាវនៅប្រទេសអូស្ត្រាលី និងជុំវិញពិភពលោក។

FOUNDATION / DIPLOMA / UNDERGRADUATE PROGRAMMES

បរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ
– ទិន្នន័យ​ធំ
– សន្តិសុខ​​ប្រព័ន្ធ​អ៊ីនធឺណិត
– ប្រព័ន្ធសន្តិសុខឌីជីថល
– ល្បែងនិងការអភិវឌ្ឍន៍ចល័ត
រយៈពេល៖ 3 ឆ្នាំ
ថ្លៃកម្មវិធីសិក្សា៖ S$33,384
ចូលរៀន៖ មករា/មេសា/កក្កដា​/តុលា

រយៈពេល៖ 2.5 ឆ្នាំ (សម្រាប់ការបញ្ចប់បរិញ្ញាបត្ររងនៅ SIM)
ថ្លៃកម្មវិធីសិក្សា៖ S$29,104
ចូលរៀន៖ មករា/មេសា/កក្កដា​/តុលា

រយៈពេល៖ 2 ឆ្នាំ (សម្រាប់ការបញ្ចប់បរិញ្ញាបត្ររងនៅ SIM)
ថ្លៃកម្មវិធីសិក្សា៖ S$24,824
ចូលរៀន៖ មករា/មេសា/កក្កដា​/តុលា

បរិញ្ញាបត្រពាណិជ្ជកម្មប្រព័ន្ធព័ត៌មាន
រយៈពេល៖ 3 ឆ្នាំ
ថ្លៃកម្មវិធីសិក្សា៖ S$33,384
ចូលរៀន៖ មករា/មេសា/កក្កដា​/តុលា

រយៈពេល៖ 2 ឆ្នាំ (សម្រាប់ការបញ្ចប់បរិញ្ញាបត្ររងនៅ SIM)
ថ្លៃកម្មវិធីសិក្សា៖ S$24,824
ចូលរៀន៖ មករា/មេសា/កក្កដា​/តុលា

បរិញ្ញាបត្រវិទ្យាសាស្ត្រចិត្តវិទ្យា
រយៈពេល៖ 3 ឆ្នាំ
ថ្លៃកម្មវិធីសិក្សា៖ S$42,800
ចូលរៀន៖ មករា/កក្កដា