ក្លឹបនិស្សិត SIM

កសាងការគិតនិងវិន័យឪ្យរឹងមាំ តាមរយៈក្លឹបនិស្សិត និងក្រុមប្រឹក្សានិស្សិតជាង 70+ ក្លឹបរបស់យើង ផ្នែកកីឡា សិល្បៈ និងវប្បធម៌ សហគមន៍និស្សិតអន្តរជាតិ ភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍន៍ និងក្រុមអ្នកមានចំណូលចិត្តដូចគ្នាក្នុងសង្គម។

សក្ខីកម្មរបស់និស្សិត

“ខ្ញុំចូលចិត្តអារម្មណ៍នៃការប្រឈមជានិច្ច វាធ្វើឲ្យខ្ញុំយកចិត្តទុកដាក់។ ការចូលរួមជាមួយកម្មវិធី SIM International Affairs Society’s Model United Nations បានបើកទ្វារទៅកាន់ពិភពថ្មីមួយនៃកត្តាប្រឈម ហើយខ្ញុំគិតថាវាបានធ្វើឱ្យខ្ញុំកាន់តែរឹងមាំបន្ថែមទៀត។” (2018)

Jonah FoongEnJie

និស្សិតបរិញ្ញាបត្រវិទ្យាសាស្ត្រ (កិត្តិយស) ផ្នែក ទំនាក់ទំនងអន្តរជាតិ សាកលវិទ្យាល័យឡុងដ៍ ចក្រភពអង់គ្លេស នាយកសន្និសីទបែបការទូត សង្គមកិច្ចការបរទេស SIM (IAS)

“តាំងពីការបង្ហាញមុខជាអន្តរជាតិនៅចក្រភពអង់គ្លេសដើម្បីបោះជំហានទៅមុខដោយមានតំណែងជាអនុប្រធាននៃបណ្តាញសហគ្រិនវ័យក្មេង SIM ខ្ញុំបានប្រឈមមុខជានិច្ចដើម្បីជំរុញខ្លួនឯងឱ្យកាន់តែប្រសើរ។ ខ្ញុំក៏ទទួលបានឱកាសទៅចុះកម្មសិក្សានៅក្រៅប្រទេសនៅការិយាល័យសាកលវិទ្យាល័យ ហាន យ៉ាង ផ្នែកកិច្ចការអន្តរជាតិនៃប្រទេសកូរ៉េ ដែលខ្ញុំកំពុងតែទន្ទឹងរង់ចាំ!” (2017)

Sylvester Sia Jun Jie

និស្សិតបរិញ្ញាបត្រវិទ្យាសាស្ត្រ (កិត្តិយស) ផ្នែក ពាណិជ្ជកម្មអន្តរជាតិ សាកលវិទ្យាល័យបាមីងហែម ចក្រភពអង់គ្លេស អនុប្រធាន បណ្តាញសហគ្រិនវ័យក្មេង SIM (YEN)