EduTrust

ច្បាប់ស្តីពីប្រព័ន្ធអប់រំឯកជន

តាមច្បាប់ស្តីពីប្រព័ន្ធអប់រំឯកជនដែលបានចងក្រងច្បាប់នៅខែធ្នូឆ្នាំ 2009 ក្រុមប្រឹក្សាអប់រំឯកជនត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងវិស័យអប់រំឯកជននៅសិង្ហបុរី ។ ចាប់ពីថ្ងៃទី 03 ខែតុលា ឆ្នាំ​2016 ក្រុមប្រឹក្សាសម្រាប់ការអប់រំឯកជនបានក្លាយជាផ្នែកមួយនៃគណៈកម្មាធិការលក្ខន្តិកៈ​ – Skills Future Singapore (SSG)។ តាមរចនាសម្ព័ន្ធថ្មីនេះ ក្រុមប្រឹក្សាភិបាល SSG បានតែងតាំងគណៈកម្មាធិការអប់រំឯកជន CPE ដើម្បីបំពេញមុខងារនិងអំណាចរបស់ខ្លួនទាក់ទងនឹងការអប់រំឯកជនក្រោមច្បាប់ស្តីពីប្រព័ន្ធអប់រំឯកជន។

គ្រប់គ្រឹះស្ថានអប់រំឯកជន (PEIs) ត្រូវបានតម្រូវឲ្យអនុវត្តតាមបទបញ្ជានានាក្រោមច្បាប់នេះដើម្បីបន្តប្រតិបត្តិការ។

ខាងក្រោមនេះគឺជាតម្រូវការនានាដែលវិទ្យាស្ថានគ្រប់គ្រងសិង្ហបុរី ភីធីអ៊ី អិលធីឌី(SIM PL) បានដាក់ចេញ៖

កិច្ចសន្យា PEI-Student

CPE ដោយមានគោលបំណងក្នុងការពង្រីកទំនុកចិត្តរបស់សិស្សនិស្សិតនិងមាតាបិតារបស់ពួកគេលើគុណភាពអប់រំនៅប្រទេសសិង្ហបុរី បានទាមទារឱ្យ PEIs ទាំងអស់ត្រូវតែចុះកិច្ចសន្យា PEI-Student Contract ជាមួយនិស្សិត។ កិច្ចសន្យានេះចែងអំពីលក្ខខណ្ឌអំពីការគ្រប់គ្រងទំនាក់ទំនងរវាងនិស្សិតនិងPEI។ SIM PL នឹងគោរពទៅតាមច្បាប់ និងលក្ខខណ្ឌក្នុងកិច្ចសន្យា និងក្នុងឯកសារទំនាក់ទំនងទាំងអស់។ និស្សិតអាចស្នើសុំច្បាប់ថតចម្លងនៃកិច្ចសន្យា PEI-Student Contract ពី​ SIM PL ឬមើលវានៅគេហទំព័រ CPE (www.ssg.gov.sg/cpe/pei.html)។

រយៈពេលសម្រាប់ធ្វើការគិតពិចារណា

នឹងមានរយៈពេល 7 ថ្ងៃនៃថ្ងៃធ្វើការសម្រាប់ធ្វើការគិតពិចារណាបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចសន្យា PEl-Student Contract ។ និស្សិតមានសិទ្ធិក្នុងការលុបចោលកិច្ចសន្យាក្នុងរយៈពេល 7 ថ្ងៃនៃថ្ងៃធ្វើការ ហើយនឹងត្រូវបានផ្តល់សំណងវិញក្នុងភាគរយខ្ពស់បំផុតនៃថ្លៃសិក្សាដែលបានបង់ប្រាក់រួច ប្រសិនបើនិស្សិតបានដាក់នូវសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរនៃការដកពាក្យទៅកាន់ SIM PL ក្នុងរយៈពេលនៃការធ្វើការគិតពិចារណានេះ (សូមមើលទៅប្រការទី 2.3 នៃកិច្ចសន្យា PEl-Student Contract) ។ បន្ទាប់ពីរយៈពេលសម្រាប់ធ្វើការគិតពិចារណា គោលនយោបាយបង្វិលសង SIM PL នឹងអនុវត្ត។

កម្មវិធីការពារថ្លៃសេវា

SIM PL ប្រកាន់ខ្ជាប់នូវកម្មវិធីការពារថ្លៃសេវា FPS ដែលចាំបាច់ដើម្បីការពារប្រាក់បង់ថ្លៃសិក្សារបស់និស្សិតក្នុងស្រុកនិងអន្តរជាតិដែលបានបង់រួច។ FPS មានឆន្ទះក្នុងការការពារប្រាក់បង់ថ្លៃសិក្សារបស់និស្សិតក្នុងករណីដែល PEI មិនអាចបន្តប្រតិបត្តិការដោយសារការក្ស័យធន និង/ឬ ការប្រកាសបិទតាមផ្លូវច្បាប់។ លើសពីនេះទៀត FPS ការពារនិស្សិតប្រសិនបើ PEI ខកខានមិនបានបង់ប្រាក់ពិន័យឬប្រគល់ប្រាក់ដល់និស្សិតដោយសារសាលក្រមរបស់តុលាការសិង្ហបុរី។ SIM PL បានជ្រើសយកក្រុមហ៊ុនធានារ៉ាប់រង Etiqa Insurance Pte. Ltd. និង Lonpac ជាដៃគូរផ្តល់សេវាធានារ៉ាប់រង FPS របស់យើង។ នៅក្រោមបរិបទធានារ៉ាប់រង FPS ប្រាក់បង់ថ្លៃសិក្សារបស់សិស្សនឹងត្រូវបានធានាដោយអ្នកផ្តល់សេវាធានារ៉ាប់រង FPS ដែលត្រូវបានចាត់តាំងជាមុនដោយ SIM PL ។ តាមករណីរៀបរាប់ខាងលើ និស្សិតនឹងអាចទាមទារសងថ្លៃសិក្សារបស់ខ្លួនពីអ្នកផ្តល់សេវាធានារ៉ាប់រង FPS ។ More details of the FPS can also be found in the FPS Instruction Manual, available at website www.ssg.gov.sg/cpe/pei.html.

ធានារ៉ាបរងលើចំណាយផ្នែកសុខភាព

SIM PL មានក្រុមការងារប្រចាំការសម្រាប់គម្រោងធានារ៉ាបរងលើចំណាយផ្នែកសុខភាពដល់និស្សិតទាំងអស់។ គម្រោងធានារ៉ាបរងលើចំណាយផ្នែកសុខភាពនេះនឹងមានការធានារ៉ាប់រងអប្បបរមាដូចតទៅ៖ ដែនកំណត់ការធានារ៉ាប់រងប្រចាំឆ្នាំចំនួន S$20.000 សម្រាប់និស្សិតម្នាក់, អាចធានារ៉ាប់រងដល់ទៅ B2 នៅក្នុងជួររដ្ឋាភិបាលនិងមន្ទីរពេទ្យដែលបានរៀបចំឡើងវិញនិងផ្តល់ការធានារ៉ាប់រង 24 ម៉ោងនៅសិង្ហបុរីនិងក្រៅប្រទេស (ប្រសិនបើនិស្សិតចូលរួមនៅក្នុងកម្មវិធី SIM PLទាក់ទងនឹងសកម្មភាពនានា) ក្នុងកំឡុងពេលសិក្សា។

សម្រាប់ព័ត៌មានបន្ថែមអំពីធានារ៉ាប់រងផ្នែកសុខភាព សូមចូលទៅកាន់៖ www.simge.edu.sg/student-life/support-services/medical-insurance