ដោយសារយើងជឿថាអ្វីដែលស៊ីមផ្តល់ជូនអាចត្រូវបានពិពណ៌នាយ៉ាងល្អបំផុតដោយសិស្សរបស់យើង នេះគឺជាសក្ខីកម្មមួយចំនួនរបស់ពួកគេ៖ ជាមួយនឹងបទពិសោធន៍ជាង 50 ឆ្នាំ ឥឡូវនេះយើងមានអតីតនិស្សិតជាង 176,000 នាក់មកពីជុំវិញពិភពលោក។ .
Ngy Huy Lin
“ប្រទេសសិង្ហបុរីមានប្រព័ន្ធអប់រំដែលល្អជាងគេបំផុតមួយក្នុងពិភពលោក ហើយការហោះហើរពីប្រទេសកំណើតរបស់អ្នកប្រើប្រាស់ពេលតែ 2 ម៉ោងប៉ុណ្ណោះ។ SIM GE ផ្តល់ជូននូវការសិក្សានៃសន្តនិយមដែលលើសពីការសិក្សាធម្មតាដែលខ្ញុំត្រូវជ្រើសរើសជំនាញនិងលទ្ធភាពខុសៗគ្នា។ ការចូលរួមជាមួយ CCAs ដូចជា ក្លឹប International Multicultural Mix (IMMIX) បានធ្វើឱ្យខ្ញុំជួបជាមួយមនុស្សថ្មីៗ ពង្រីកចំណេះដឹងនិងជំនាញរបស់ខ្ញុំ ហើយជារួមធ្វើឱ្យខ្ញុំរីកចម្រើនប្រកបដោយវិជ្ជាជីវៈដែលជាអត្ថប្រយោជន៍មួយសម្រាប់អាជីពការងារនាពេលអនាគតរបស់ខ្ញុំ។ ខ្ញុំក៏ធ្លាប់ជាអ្នកដឹកនាំ PAL ដែលក្នុងតំណែងនេះ ខ្ញុំបានជួយដល់សិស្សប្អូនរបស់ខ្ញុំឱ្យបានយល់ស៊ីជម្រៅក្នុងការសិក្សារបស់ពួកគេ។ ក្នុងនាមជានិស្សិតបញ្ចប់ការសិក្សា SIM-UOLខ្ញុំមិនត្រឹមតែទទួលបានសញ្ញាបត្រដ៏មានតម្លៃមហិមាប៉ុណ្ណោះទេ តែក៏ទទួលបានតម្លៃនិងជិវិតជាសិស្សប្រកបដោយផ្លែផ្កាផងដែរ។”
Phou Sovanchan
“ការសិក្សានៅ SIM-GEM បានធ្វើឱ្យខ្ញុំបានយល់កាន់តែប្រសើរក្នុងផ្នែកផ្សេងៗក្នុងបរិបទពាណិជ្ជកម្មអន្តរជាតិ មិនថាភូមិសាស្ត្រនយោបាយ ប្រតិបត្តិការ និងការគ្រប់គ្រងខ្សែចង្វាក់ផ្គត់ផ្គង់ ឬហិរញ្ញវត្ថុក្រុមហ៊ុននោះទេ។ ខ្ញុំមិនត្រឹមតែបានសិក្សាក្នុងថ្នាក់រៀនមួយដែលមានជាតិសាសន៍ចម្រុះដែលធ្វើឱ្យខ្ញុំបានយល់ដឹងបន្ថែមអំពីវប្បធម៌ផ្សេងៗ តែខ្ញុំក៏បានសិក្សាភាសាបន្ថែមដែលខ្ញុំយល់ថាជាចំណុចវិជ្ជមានមួយថែមទៀតដល់ខ្ញុំ។ មិនត្រឹមតែម៉ូឌុលសិក្សាប៉ុណ្ណោះទេ ប៉ុន្តែ SIM ក៏ផ្តល់ជូននូវអាគារសិក្សាដ៏អស្ចារ្យដែលបានផ្តល់ភាពងាយស្រួលសម្រាប់ខ្ញុំអំឡុងពេលនៃការសិក្សានៅទីនេះផងដែរ។”
Pham Thao Uyen
“ខ្ញុំបានជ្រើសរើស SIM ក្នុងប្រទេសសិង្ហបុរីដោយសារវានៅជិតគេហដ្ឋានរបស់ខ្ញុំ។ កម្មវិធីសិក្សាដែលផ្តល់ដោយ SIM គឺដូចគ្នានឹងកម្មវិធីដែលផ្តល់ជូននៅក្នុងសាកលវិទ្យាល័យវ៉ូឡុងកុងដែរ។ តម្លៃនៃវគ្គសិក្សាគឺ
មានភាពសមរម្យជាង ហើយសាលាមានបំពាក់បរិក្ខារគ្រប់គ្រាន់ ព្រមទាំងធ្វើឱ្យជិវិតជាសិស្សរស់រវើក។”
Jersey Mae Kwan
“SIM មានសហគមន៍ចម្រុះជាតិសាសន៍ដែលអនុញ្ញាតឱ្យខ្ញុំទទួលបានឱកាសកសាងបណ្តាញជាច្រើន ហើយថែមទាំងកើននូវបទពិសោធន៍ថ្មី។ ខ្ញុំពេញចិត្តក្នុងការចូលរួមក្នុងសកម្មភាពសហការណ៍នៃកម្មវិធីផ្សេងៗដោយសារវាបានជួយអភិវឌ្ឍកម្រិតនៃទំនុកចិត្តរបស់ខ្ញុំថែមទៀត។”
Louis Martin-Vézian
“ខ្ញុំបានកំពុងចង់សិក្សាថ្នាក់បរិញ្ញាបត្រ។ កម្មវិធីមូលដ្ឋានគ្រឹះអន្តរជាតិបានធ្វើឱ្យខ្ញុំទទួលបានមូលដ្ឋានរឹងមាំសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របន្តរបស់ខ្ញុំជាមួយសាកលវិទ្យាល័យទីក្រុងឡុងដ៍។”
“ជាច្រើនឆ្នាំមកហើយ ខ្ញុំបានធ្វើការជាមួយសិស្សបញ្ចប់ការសិក្សារបស់ SIM ជាច្រើន។ ចំណាប់អារម្មណ៍របស់ខ្ញុំចំពោះពួកគេគឺ ពួកគេមានការស្រលាញ់ការសិក្សា និង ប្រកបដោយឆន្ទៈ។ ពួកគេដឹងពីគោលបំណងរបស់ខ្លួនមិនថាគោលបំណងរយៈពេលខ្លី ឬ គោលបំណងរយៈពេលវែងនោះទេ។ គុណសម្បត្តិសំខាន់មួយដែលខ្ញុំគិតដល់នៅពេលគិតអំពីសិស្សរបស់ SIM គឺក្រមសីលធម៌ការងារឥតខ្ចោះរបស់ពួកគេ និងប្រសិទ្ធភាពក្នុងការបំពេញការងាររបស់ពួកគេ” (2019)
Wendy Chew
ប្រធានក្រុមផ្នែកធនធាន/នាយករងប្រចាំតំបន់នៃធនាគារសហព័ន្ធក្រៅប្រទេស(United Overseas Bank, UOB)
“យើងស្វែងរកអ្នកដែលមានសមត្ថភាពច្បាស់លាស់ដែលបង្ហាញនូវគុណតម្លៃទាំង 5 នៃគោលការណ៍ប្រកបដោយវិជ្ជាជីវៈរបស់ PwC ដែលយើងប្រើប្រាស់នៅគ្រប់បណ្តាញ PwC សាកលលោក។ និស្សិតទើបបញ្ចប់ការសិក្សាត្រូវតែមានភាពរហ័សរហួន និង អាចគិតបានស៊ីជម្រៅ។ ជាមួយនឹងកំណើនកាន់តែច្រើនឡើងៗនៃបច្ចេកវិទ្យាដែលប្រើប្រាស់ជំនួសមនុស្សលើការងារដដែលៗ ដូចនេះមានតែភាពរហ័សរហួន និង ការគិតបានស៊ីជម្រៅនោះទេដែលជាជំនាញរបស់មនុស្សដែលគ្រឿងយន្តមិនអាចជំនួសបាន។ ជំនាញទាំងនេះនឹងអនុញ្ញាតឱ្យមនុស្សសម្រេចបានគោលបំណងរបស់ PwC ដោយសាងទំនុកចិត្តក្នុងសង្គម និង ដោះស្រាយបញ្ហាសំខាន់ៗ។” (2019)
Jovi Seet
ប្រធានផ្នែកធនធានមនុស្ស PwC ប្រទេសសិង្ហបុរី
“BDO ផ្តល់តម្លៃលើមនុស្សដែលមាន ភាពឧស្សាហ៍ព្យាយាម ការចេះបន្ទាបខ្លួន និង ការប្តេជ្ញាចិត្ត ដែលទាំងនេះអាចឃើញជាក់ស្តែងចំពោះនិស្សិតបញ្ចប់ការសិក្សារនៃ SIM-UOL ដែលកំពុងធ្វើការជាមួយយើង។ ពួកគេបង្ហាញអត្តចរិតស្រេកឃ្លានចំណេះដឹង ដោយចេះទំនួលខុសត្រូវ និង ប្រកាន់ឥរិយាបថវិជ្ជមាន។ ពួកគេយកទៅអនុវត្តនូវចំណេះដឹងដែលទទួលបានអំឡុងពេលនៃការបណ្តុះបណ្តាលខាងក្នុង/ខាងក្រៅបានយ៉ាងល្អ ហើយបង្ហាញយ៉ាងច្បាស់ថាពួកគេសមជាអ្នកដឹកនាំល្អៗ។ ក្នុងនាមជាគ្រូបណ្តុះបណ្តាល ខ្ញុំពេញចិត្តនឹងចែករំលែកបទពិសោធន៍របស់ខ្ញុំជាមួយក្រុមអ្នកដែលពោរពេញដោយទេពកោសល្យ ហើយក៏រំពឹងរង់ចាំការចូលមកធ្វើការបន្ថែមជាមួយ BDO ផងដែរ។” (2019)
Jocelyn Goh
ដៃគូផ្នែកធនធានមនុស្ស សវនកម្ម និង សេវាកម្មធានា BDO LLP
“FDM Group គឺជាអ្នកនាំមុខផ្នែកទីផ្សារមួយក្នុងការស្វែងរកបុគ្គលិក បណ្តុះបណ្តាល និង ចាត់តាំងទៅតាមឧស្សាហកម្ម។ ត្រូវបានបង្កើតឡើងនៅឆ្នាំ 1991 FDM មានប្រវត្តិដែលមានបទពិសោធន៍យូរអង្វែងក្នុងការបណ្តុះបណ្តាលនិស្សិតបញ្ចប់ការសិក្សាឱ្យក្លាយជាទីប្រឹក្សាផ្នែកព័ត៌មានវិទ្យា។ ការផ្សារភ្ជាប់ចន្លោះរវាងសាកលវិទ្យាល័យ និង ពិភពលោកនៃអាជីវកម្មការងារ យើងផ្តល់ជូននូវការបណ្តុះបណ្តាលស្នូលរយៈពេល 2 ទៅ 3 ខែមុនចាត់តាំងទីប្រឹក្សាទៅតាមទីតាំងរបស់អតិថិជនរបស់យើងរយៈពេលរហូតដល់ 2 ឆ្នាំ។
នៅ FDM Group យើងស្វែងរកនិស្សិតបញ្ចប់ការសិក្សាដែលមានការស្រលាញ់បច្ចេកវិទ្យាជាមួយនឹងឆន្ទៈចង់រៀន និង អភិវឌ្ឍខ្លួន។ ជាច្រើនឆ្នាំមកហើយ យើងយល់ថាការសហការជាមួយ SIM គឺពិតជាមានតម្លៃខ្លាំងណាស់ព្រោះថានិស្សិតបញ្ចប់ការសិក្សាដែលចេញពី SIM គឺសុទ្ធតែសាកសមឥតខ្ចោះសម្រាប់កម្មវិធីនិស្សិតបញ្ចប់ការសិក្សាផ្នែកបច្ចេកវិទ្យារបស់យើង។ និស្សិតបញ្ចប់ការសិក្សាថ្មីម្នាក់នៃ SIM-UOM, Yanni Tan បានចូលរួមក្នុងកម្មវិធីនិស្សិតបញ្ចប់ការសិក្សានៃ អ្នកវិភាគអាជីវកម្មបច្ចេកទេសរបស់ FDM (FDM’s Technical Business Analyst) ដែលជាកន្លែងដែលគាត់អាចអនុវត្តនូវវិធីសាស្រ្តជាប្រព័ន្ធ និង ឡូជីកខលក្នុងការសិក្សារបស់គាត់។ ក្រោយពីបញ្ចប់ការបណ្តុះបណ្តាលដោយជោគជ័យមក ឥឡូវគាត់កំពុងផ្តល់ប្រឹក្សាដល់អតិថិជនផ្នែកសេវាកម្មហិរញ្ញវត្ថុអន្តរជាតិមួយដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។ និស្សិតបញ្ចប់ការសិក្សានៅ SIM មកធ្វើការដោយនាំមកនូវជំនាញបច្ចេកទេសសម្បូរបែបរឹងមាំ មកពីកម្មវិធីសិក្សាកម្រិតបរិញ្ញាបត្រដែលសិក្សាស៊ីជម្រៅ ជាមួយនឹងផ្នត់គំនិតវិជ្ជមាន និង បើកចំហក្នុងការរៀនសូត្រ។ យើងរំពឹងថានឹងបន្តភាពជាដៃគូរបស់យើងជាមួយ SIM តទៅទៀត និងជួយដល់និស្សិតបញ្ចប់ការសិក្សាឱ្យបានចាប់ផ្តើមនូវអាជីពការងាររបស់ខ្លួនខាងផ្នែកបច្ចេកវិទ្យា!”
Annika Kataria
អ្នកគ្រប់គ្រងផ្នែកបណ្តុះបណ្តាលបុគ្គលិកនិស្សិតបញ្ចប់ការសិក្សា APAC, FDM Group
“ខ្ញុំមានសេចក្តីរីករាយដែលបានសហការជាមួយ SIM សម្រាប់ការផ្តល់ការងារដល់និស្សិតហាត់ការងារ និង សម្រាប់មុខតំណែងអចិន្រ្តៃយ៍។ ភាគច្រើននៃនិស្សិតបានបញ្ចប់ការសិក្សានៅ SIM បានចូលរួមជាមួយយើងនៅផ្នែកផ្សេងៗគ្នារួមមាន ផ្នែកទីផ្សារ ផ្នែកប្រតិបត្តិការតាមតំបន់ និង ពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងប្រទេស។ ពួកគេបានធ្វើការនៅក្នុងផ្នែកនៃគម្រោងពាណិជ្ជកម្មអេឡិចត្រូនិចផ្សេងៗគ្នា ហើយបង្ហាញឱ្យឃើញថាពួកគេពោរពេញដោយឆន្ទៈក្នុងការរៀនសូត្រ។ Shopee កំពុងស្វែងរកបុគ្គលិកជាប្រចាំ ហើយយើងសង្ឃឹមថានឹងមាននិស្សិតរបស់ SIM ជាច្រើនទៀតមកធ្វើការនៅស្ថាប័នរបស់យើង។ យើងគាំទ្របរិស្ថានធ្វើការដែលមានការសហការ ហើយក៏សូមស្វាគមន៍ដល់អ្នកដែលចង់រៀនសូត្រ ដែលមានឥរិយាបថវិជ្ជមាន និង ចេះសម្របខ្លួន។”
Sarah Tong
ផ្នែកបណ្តុះបណ្តាលរបស់ Shopee
“និស្សិតបញ្ចប់ការសិក្សានៅ SIM ពាំនាំមកនូវចំណេះដឹងយ៉ាងច្រើនមកពីការសិក្សារបស់ខ្លួន ដោយយកមកអនុវត្តនៅកន្លែងការងារ ហើយឥរិយាបថធ្វើការដ៏ប្រសើររបស់ពួកគេគឺជាចរិតលក្ខណៈពិសេសនៃនិស្សិតបញ្ចប់ការសិក្សានៅ SIM ។ ពួកគេមានចំណេះដឹង ហើយគ្មានបញ្ហាក្នុងកិច្ចការប្រឈមទាំងឡាយណាដែលត្រូវបានចាត់តាំងឱ្យពួកគេធ្វើនោះឡើយ។ ពួកគេបង្ហាញនូវសមត្ថភាពចេះអត់ធន់ និង បំពេញការងារចាត់តាំងដោយស្មារតីចង់ទទួលបានលទ្ធផលល្អប្រសើរ។ ពួកគេមានប្រាជ្ញានិង គិតគូរដល់អាជីវកម្ម។” (2019)
S Myo Lin Tun
សហការីផ្នែកគ្រប់គ្រងនៃ Co-operative Bank Ltd (CB Bank) នៃប្រទេសមីយ៉ាន់ម៉ា